តាងនាមឲ្យមជ្ឈមណ្ឌលថែទាំសុខភាពនៅក្នុងសាកលវិទ្យាល័យប្រព័ន្ធសុខភាព Pennsylvania [University of Pensylvannia System (UPHS)] យើងខ្ញុំសូមប្តេជ្ញាចិត្តចំពោះការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពដល់លោកអ្នក អ្នកជំងឺរបស់យើងខ្ញុំ និងចំពោះការផ្តល់ការស្នាក់នៅដល់លោកអ្នកក្នុងអារម្មណ៍ពេញចិត្ត ឲ្យអស់សមត្ថភាពរបស់យើងខ្ញុំតាមដែលអាចធ្វើទៅបាន។ សេចក្តីប្រកាសអំពី”សិទ្ធិអ្នកជំងឺ”ខាងក្រោម ដែលទទួលបានការឯកភាពពីគណៈរដ្ឋបាល និងបុគ្កលិករបស់មជ្ឈមណ្ឌលនេះ មានវិសាលភាពលើអ្នកជំងឺ គ្រប់រូប។ ក្នុងករណីដែលលោកអ្នកមិនអាចអនុវត្តសិទ្ធិទាំងនេះដោយខ្លួនឯងផ្ទាល់ទេ សិទ្ធិទាំងនេះអាចត្រូវបានអនុវត្តចំពោះតំណាងស្របច្បាប់របស់លោកអ្នក។ យើងខ្ញុំមានគោលបំណងផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព និងស្របតាមសមត្ថភាពយល់ដឹង បេសកកម្ម និងទស្សនវិជ្ជារបស់យើងខ្ញុំ ច្បាប់ និងបទប្បញ្ញត្តិទាំងឡាយដែលចូលជាធរមាន ហើយយើងខ្ញុំសូមដាក់ជូនសេចក្តីប្រកាសអំពីសិទ្ធិទាំងនេះតាមគោលការណ៍របស់យើងខ្ញុំ។
សេចក្តីប្រកាសអំពីសិទ្ធិរបស់អ្នកជំងឺ
អ្នក ឬនៅពេលដែលចាំបាច់ អ្នកតំណាតដែលអ្នកដែលអ្នកបានចាត់តាំង/មានអំណាចពេញច្បាប់របស់អ្នក មានសិទ្ធិដើម្បីត្រូវបានគេជម្រាបប្រាប់អំពីសិទ្ធិរបស់អ្នក យ៉ាងពេលយ៉ាងឆាប់រហ័សបំផុត ក្នុងដំណើរការនៃការសម្រាកនៅមន្ទីរពេទ្យរបស់អ្នក។
លោកអ្នកមានសិទ្ធិទទួលបានសេវាថែទាំសុខភាពប្រកបដោយការគោរព ដែលត្រូវបានផ្តល់ជូនដោយបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងគុណតម្លៃផ្នែកវប្បធម៌និងបុគ្គល និងជំនឿចិត្តរបស់លោកអ្នក ដែលត្រូវការសុខុមាលភាព និងសេចក្តីថ្លៃថ្នូ។
អ្នកមានសិទ្ធិដើម្បី ឲ្យសមាជិកគ្រួសារឬអ្នកតំណាងស្របតាមជម្រើសរបស់អ្នក និងវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានគេជម្រាបប្រាប់ យ៉ាងទៀងទាត់ពេលេលាអំពីការបញ្ចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នក។
លោកអ្នកមានសិទ្ធិទទួលបានឈ្មោះគ្រូពេទ្យព្យាបាលផ្ទាល់របស់លោកអ្នក ឈ្មោះគ្រូពេទ្យឬអ្នកឯកទេសដទៃទៀតដែលចូលរួមដោយផ្ទាល់ក្នុងការថែទាំសុខភាពរបស់លោកអ្នក ព្រមទាំងឈ្មោះនិងតួនាទីរបស់បុគ្គលិកថែទាំសុខភាពផ្សេងទៀតដែលមានទំនាក់ទំនងផ្ទាល់ជាមួយលោកអ្នក ប្រសិនបើមានសំណើ។
លោកអ្នកមានសិទ្ធិពិចារណាគ្រប់ករណីលើឯកជនភាពរបស់លោកអ្នក ដែលពាក់ព័ន្ធនឹងកម្មវិធីថែទាំសុខភាព។ ការពិភាក្សា ការពិគ្រោះយោបល់ ការពិនិត្យ និងការព្យាបាលត្រូវបានរក្សាការសម្ងាត់ និងត្រូវបានអនុវត្តដាច់ៗពីគ្នា ដោយផ្តល់នូវឯកជនភាពក្នុងការមើល និងពិនិត្យខ្លួនប្រាណសមស្របក្នុងករណីអាចធ្វើបាន។ សិទ្ធិបូលរួមទាំងសិទ្ធិចាត់ឲ្យអ្នកណាម្នាក់បង្ហាញវត្តមានប្រសិនបើមានការស្នើសុំឲ្យមាន អំឡុងពេលពិនិត្យ ព្យាបាល ឬនីតិវិធីផ្សេងៗលើរូបរាងកាយ ប៉ុន្តែបុគ្គលនោះមិនត្រូវជ្រាតជ្រែកក្នុងនីតិវិធីវិនិច្ឆ័យរោគ ឬព្យាបាលឡើយ។ សិទ្ធិក៏បញ្ចូលផងដែរនូវសិទ្ធិស្នើសុំផ្លាស់ប្តូរបន្ទប់ ប្រសិនបអ្នកជំងឺផ្សេង ឬអ្នកសួរសុខទុក្ខណាម្នាក់នៅក្នុងបន្ទប់បច្ចុប្បន្នរំខានលោកអ្នកដោយគ្មានហេតុផល និងប្រសិនបើមានបន្ទប់មួយទៀតដែលមានលក្ខណៈសមស្របដូចគ្នានឹងបន្ទប់មុនសម្រាប់តម្រូវការថែទាំសុខភាពរបស់អ្នក។
លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានទាំងអសើ បូករួមទាំងរបាយការណ៍ទាក់ទងនឹងការថែទាំសុខភាពរបស់អ្នក ដែលត្រូវបានរក្សាការសម្ងាត់ លើកលែងតែមានសេចក្តីត្រូវការពីផ្នែកច្បាប់ ឬកិច្ចព្រមព្រៀងជាមួយភាគីទីបី។
លោកអ្នកមានសិទ្ធិដឹងគោលការណ៍ វិធាន និងបទប្បញ្ញត្តិរបស់មន្ទីរពេទ្យដែលត្រូវបានអនុវត្តចំពោះសកម្មភាពរបស់អ្នកដែលជាអ្នកជំងឺ។
លោកអ្នកមានសិទ្ធិរំពឹងទុកថា នីតិវិធីសង្គ្រោះបន្ទាន់ត្រូវបានអនុវត្តដោយមិនមានការពន្យាពេលមិនចាំបាច់។
លោកអ្នកមានសិទ្ធិទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងស្តង់ដារវជ្ជាជីវៈខ្ពស់ដែលត្រូវបានរក្សា និងពិនិត្យតាមដានយ៉ាងជាប់លាប់។
លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានពេញលេញនៅក្នុងលក្ខខណ្ឌបុគ្គលគ្មានវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការវិនិច្ឆ័យរោគ ការព្យាបាល និងលទ្ធផលនៃព្យាបាល រួមមានព័ត៌មានអំពីការព្យាបាលតាមជម្រើសផ្សេង និងបញ្ហាថែទាំជំងឺផ្សេងៗ។ ប្រសិនបើមិនមានការផ្តល់យោបល់ខាងវេជ្ជ
សាស្ត្រថា ព័ត៌មានបែបនេះត្រូវបានផ្តល់ឲ្យអ្នកទេ ព័ត៌មានទាំងនោះត្រូវបានផ្តល់ដល់អ្នកតំណាងរបស់អ្នក ដែលត្រូវបានចាត់តាំងស្របច្បាប់ត្រឹមត្រូវ។ លើកលែងតែករណីសង្គ្រោះបន្ទាន់ ដែលគ្រូពេទ្យត្រូវតែទទួលបានការយល់ព្រមមានការជូនដំណឹងជាចាំបាច់ មុនពេលចាំបាច់នីតិវិធីណាមួយ ឬការព្យបាល ឬទាំងពីរជម្រើសនេះ។
លោកអ្នកមានសិទ្ធិមិនចូលរួមក្នុងការពិសោធន៍ ការសិក្សាស្រាវជ្រាវ ឬកម្មវិធីផ្តល់ជំនួយខាងការអប់រំ ប្រសិនបើលោកអ្នកឬតំណាងរបស់លោកអ្នកមិនមានសេចក្តីត្រូវការបែបនេះ នៅពេលមានការយល់ព្រមជាមុនដោយការជូនដំណឹង មុនពេលចូលរួមជាក់ស្តែងក្នុងកម្មវិធីបែបនេះ។ លោកអ្នកឬតំណាងចាត់តាំងស្របច្បាប់របស់លោកអ្នកអាចបដិសេធការបន្តការចូលរួមក្នុងកម្មវិធីបែបនេះ នៅពេលណាក៏បាន ទោះបីជាទទួលបានការយល់ព្រមដោយមានការជូនដំណឹងរួចហើយក៏ដោយ។ ប្រសិនបើអ្នកឬអ្នកតំណាងត្រូវបានចាត់តាំង/មានអំណាចពេញច្បាប់របស់អ្នកមិនអាចផ្តល់ការអនុញ្ញាត បុគ្គមានទំនួលខុសត្រូវម្នាក់មានសិទ្ធិដើម្បីទទួលឱវាទ នៅពេលដែលអ្នកព្យាបាលកំពុងតែពិចារណាជ្រើសយកអ្នកជម្ងឺសម្រាប់កម្មវិធីស្រាវជ្រាវខាងវេជ្ជសាស្ត្រ ឬកម្មវិធីបរិច្ចាក ហើយអ្នកឬបុគ្គលដែលមានទំនួលខុសត្រូវនឹងផ្តល់
ការអនុញ្ញាតជម្រាបប្រាប់ មុននឹងការចូលរួមក្នុងកម្មវិធី។ អ្នកឬបុគ្គលមានទំនួលខុសត្រូវម្នាក់អាចបដិសេធមិនបន្តចូលរួមក្នុងកម្មវិធីដែលអ្នកបានផ្តល់ការអនុញ្ញាតជម្រាបប្រាប់។
លោកអ្នកមានសិទ្ធិទទួលបានសេវាថែទាំសុខភាព ឬបដិសេធថ្នាំ ការព្យាបាល ឬនីតិវិធីណាមួយដែលត្រូវបានផ្តល់ដោយស្ថាប័នេះក្នុងព្រំដែនកំណត់ដោយច្បាប់ ហើយគ្រូពេទ្យត្រូវជម្រាបលោកអ្នកអំពីផលវិបាកផ្នែកវេជ្ជសាស្ត្រដែលអាចកើតឡើងដោយសារការបដិសេធបែបនេះ។
លោកអ្នកមានសិទ្ធិទទួលបានជំនួយក្នុងការពិគ្រោះយោបល់ជាំមួយគ្រូពេទ្យផ្សេងទៀតតាមការស្នើសុំ និងការចំណាយរបស់អ្នក។
លោកអ្នកមានសិទ្ធិរំពឹងថា បច្ចេកទេសគ្រប់គ្រងល្អត្រូវបានអនុវត្តក្នុងការមជ្ឈមណ្ឌលថែទាំសុខភាពនេះ ដូចជា ការប្រើប្រាស់ពេលវេលារបស់អ្នកប្រកបដោយប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខុមាលភាពផ្ទាល់ខ្លួនរបស់លោកអ្នក។
លោកអ្នកមានសិទ្ធិពិនិត្យ និងទទួលបានសេចក្តីពន្យល់លម្អិតអំពីវិក្កយបត្ររបស់អ្នក។
លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានពេញលេញ និងការពិគ្រោះយោបល់អំពីលទ្ធភាពផ្នែកធនធានហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពរបស់អ្នក។
លោកអ្នកមានសិទ្ធិរំពឹងថា មជ្ឈមណ្ឌលថែទាំសុខភាពនេះនឹងផ្តល់យន្តការសម្រាប់ជូនដឹងដល់អ្នក បន្ទាប់ពីនៅមានតម្រូវការសេវាថែទាំសុខភាពដែលកំពុងដំណើរការ និងមធ្យោបាយក្នុងការបំពេញតម្រូវការទាំងនោះ។
លោកអ្នកមានសិទ្ធិស្នើសុំឲ្យមានការពិនិត្យក្តីកង្វល់អំពីគុណភាពនៃសេវាថែទាំសុខភាព សេចក្តីសម្រេចផ្នែកសេវាធានារ៉ាប់រង និងក្តីកង្វល់អំពីការចាកចេញរបស់អ្នកពីមជ្ឈមណ្ឌល។
លោកអ្នកមិនអាចត្រូវបានបដិសេធសិទ្ធិមានបុគ្គលឬទីភ្នាក់ងារតំណាង ដែលត្រូវបានចាត់តាំងឲ្យធ្វើជាតំណាងរបស់អ្នក ក្នុងការធ្វើសេចក្តីបញ្ជាក់ ឬការពារសិទ្ធិរបស់អ្នកដែលត្រូវបានកំណត់នៅក្នុងផ្នែកនេះឡើយ។
លោកអ្នកមានសិទ្ធិសុំឲ្យមានការជូនដំណឹងឲ្យបានត្រឹមត្រូវដល់សមាជិកគ្រួសារ ឬតំណាងណាម្នាក់របស់លោកអ្នក និងគ្រូពេទ្យរបស់អ្នកអំពីការចូលមន្ទីរពេទ្យនេះ។
លោកអ្នកមានសិទ្ធិទទួលបានសេវាថែទាំសុខភាព និងព្យាបាលដោយមិនមានការរើសអើងអាយុ ភេទ ជនជាតិ ព័ណសម្បុរ ជាតិព័ន្ធ សាសនា យេនឌ័រ ពិការភាព ពូជពង្ស ជាតិដើម ស្ថានភាពអាពាហ៍ពិពារហ៍ ស្ថានភាពគ្រួសារ ព័ត៌មានពូជមនុស្ស អត្តសញ្ញាណឬទឹកមុខ
យេនឌ័រ ផ្លូវភេទ វប្បធម៌ ភាសា ស្ថានភាពសេដ្ឋកិច្ចសង្គម ស្ថានភាពរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ឬផ្លូវភេទ ប្រភពចំណូល ឬប្រភពប្រាក់ទូទាត់។
លោកអ្នកមានសិទ្ធិទទួលបានការវាយតម្លៃ និងការគ្រប់គ្រងកម្រិតឈឺចាប់ឲ្យបានសមស្រប។
លោកអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងការថែទាំសុខភាពរបស់លោកអ្នក ដោយសហការជាមួយគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ សិទ្ធិនេះអនុវត្តចំពោះគ្រួសារ និង/ឬអាណាព្យាបាលរបស់ទារក កុមារ និងមនុស្សវ័យជំទង់។ សេចក្តីសម្រេចអាចមានដូចជាសិទ្ធិបដិសេធថ្នាំ ការព្យាបាល ឬនីតិវិធីដែលផ្តល់ដោយមន្ទីរពេទ្យនេះ តាមការកំណត់ដោយច្បាប់។ អ្នកផ្តល់សេវាសុខភាពរបស់អ្នកនឹងជូនដំណឹងដល់អ្នកអំពីផលវិបាកខាងវេជ្ជសាស្ត្រ ដែលអាចកើតឡើងដោយសារការបដិសេធថ្នាំ ការព្យាបាល ឬនីតិវិធីរបែបនេះ។
ទោះបីជាមជ្ឈមណ្ឌលថែទាំសុខភាពនេះទទួលស្គាល់សិទ្ធិរបស់លោកអ្នក ក្នុងការចូលរួមក្នុងការថែទាំ និងការព្យាបាលរបស់លោកអ្នកពេញលេញក៏ដោយ ក្នុងកាលៈទេសៈខ្លះ លោកអ្នកប្រហែលជាមិនអាចចូលរួមបានទេ។ ក្នុងស្ថានភាពទាំងនេះ (ឧទាហរណ៍ ប្រសិនបើលោកអ្នកត្រូវបានវិនិច្ឆ័យថា មិនមានសម្បរទាគ្រប់គ្រាន់នៅក្នុងផ្លូវច្បាប់ ត្រូវបានរកឃើញដោយគ្រូពេទ្យរបស់លោកអ្នកថា មិនមានសមត្ថភាពយល់អំពីការព្យាបាលឬនីតិវិធីដែលបានស្នើសុំ បំណងប្រាថ្នារបស់លោកអ្នកមិនសមស្របជាមួយការព្យាបាល ឬថា អ្នកជាអនិតិជនជាប់ពិរុទ្ធ) នោះសិទ្ធិរបស់លោកអ្នកនឹត្រូវបានអនុវត្តតាមដែនកំណត់នៃច្បាប់ ដោយតំណាងចាត់តាំងរបស់អ្នក ឬបុគ្គលម្នាក់ណាផ្សេងដែលត្រូវបានអនុញ្ញាតស្របច្បាប់។
លោកអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តទាក់ទងនឹងការមិនព្រមផ្តល់សេវាជួយសង្គ្រោះឬការព្យាបាលនៅពេលខាងមុខឬការបញ្ឈប់
ការព្យាបាលនៅក្នុងដែនកំណត់នៃច្បាប់ និងគោលការណ៍របស់ស្ថាប័ននេះ។
លោកអ្នកមានសិទ្ធិទទួលបានការថែទាំនៅក្នុងកន្លែងដែលមានសុវត្ថិភាព និងមិនមានការបំពាន និងការបៀតបៀនគ្រប់ទម្រង់។
លោកអ្នកមានសិទ្ធិមិនទទួលយកការដាក់កំហិត និងការដាក់ឲ្យរស់នៅតាមធម្មតា ដែលមិនមានភាពចាំបាច់ខាងវេជ្ជសាស្ត្រ ឬជាវិធីបង្ខិតបង្ខំ វិន័យ ភាពសុខស្រួល ឬការសងសឹកពីសំណាក់បុគ្គលិក។
លោកអ្នកមានសិទ្ធិទទួលបានរបាយការណ៍វេជ្ចសាស្ត្ររបស់លោកអ្នកតែពីបុគ្គល ដែលពាក់ព័ន្ធផ្ទាល់ក្នុងការថែទាំ ពីបុគ្គលដែលត្រួតពិនិត្យគុណភាពសេវាថែទាំ ឬពីបុគ្គលដែលទទួលបានការអនុញ្ញាតពីអង្គច្បាប់ ឬបទប្បញ្ញត្តិប៉ុណ្ណោះ។
អ្នកមានសិទ្ធិដើម្បីទទួលសេចក្តីជូនដំណឹងលាយលក្ខណ៍អក្សរ ដែលពន្យល់អំពីរបៀបដែលព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវបានយកមកប្រើប្រាស់និងចែករំលេកជាមួយអ្នកវិជ្ជាជីវៈទូទាំងអង្គភាព Penn Medicine និងនៅខាងក្រៅ Penn Medicine។ ប្រសិនបើត្រូវបានស្នើសុំ អ្នកឬអ្នកតំណាងត្រូវបានចាត់តាំង/មានអំណាចពេញច្បាប់របស់អ្នកអាចមានសិទ្ធិចំពោះព័ត៌មានដែលមានកំណត់ត្រាវេជ្ជសាស្ត្របស់អ្នក លើកលែងតែសិទ្ធិនោះត្រូវបានអ្នកព្យាបាលរបស់អ្នកដាក់កំហិត អនុលោមតាមច្បាប់ប៉ុណ្ណោះ។ “អ្នកមានសិទ្ធិចូលប្រើសេវាការពារ។ អ្នកមានសិទ្ធិរួចផុតពីការធ្វេសប្រហែស ការកេងប្រវ័ញ្ច និងពាក្យសំដី ផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ”។ aw
លោកអ្នកមានសិទ្ធិទទួលបានសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ដែលពន្យល់ថា តើព័ត៌មានសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវបានប្រើប្រាស់ និងចែករំលែកជាមួយអ្នកជំនាញផ្នែកថែទាំសុខភាពដទៃទៀតដែលពាក់ព័ន្ធនឹងការថែទាំលោកអ្នកដោយរបៀបណា។ លោកអ្នក ឬតំណាងចាត់តាំងស្របច្បាប់របស់លោកអ្នកអាចប្រើប្រាស់ព័ត៌មានទាំងអស់ដែលមាននៅក្នុងរបាយការណ៍វេជ្ជសាស្ត្ររបស់លោកអ្នក ដោយមានការស្នើសុំជាមុន ប្រសិនបើការប្រើប្រាស់មិនត្រូវបានហាមឃាត់ដោយសារមូលហេតុវេជ្ជសាស្ត្ររបស់គ្រូពេទ្យថែទាំទេ។
លោកអ្នកមានសិទ្ធិទំនាក់ទំនងប្រកបដោយភាពច្បាស់ ភាពមានអត្ថន័យ និងភាពអាចយល់បាន។ ប្រសិនបើលោកអ្នកមិននិយាយភាសាអង់គ្លេសទេ លោកអ្នកគួរតែប្រើប្រាស់អ្នកបកប្រែដោយឥតគិតថ្លៃ។ សេវានេះក៏បូកបញ្ចូលទាំងការផ្តល់ជំនួយដល់លោកអ្នក ប្រសិនបើលោកអ្នកមានបញ្ហាក្នុងការមើល ការនិយាយ ការស្តាប់ ឬការយល់ដោយញាណ។
លោកអ្នកមានសិទ្ធិប្រើប្រាស់សេវាការពារនានា។ លោកអ្នកមានសិទ្ធិមិនទទួលយកការមិនយកចិត្តទុកដាក់ ការកេងប្រវ័ញ្ច និងការរំលោភបំពានតាមផ្លូវពាក្យសំដី អារម្មណ៍ រូបរាង្គកាយ និងតាមផ្លូវភេទ។
លោកអ្នកមានសិទ្ធិចូលរួមក្នុងការពិចារណាអំពីបញ្ហាក្រមសីលធម៌ពាក់ព័ន្ធនឹងការថែទាំលោកអ្នក ក្នុងក្របខ័ណ្ឌដែលបង្កើតឡើងដោយអង្គភាពនេះ ដើម្បីពិចារណាអំពីបញ្ហាទាំងនេះ។
លោកអ្នកមានសិទ្ធិផ្តល់សេចក្តីបង្គាប់ជាមុន ដូចជា សិទ្ធិក្នុងការតែងតាំងភ្នាក់ងារថែទាំសុខភាពម្នាក់ ឲ្យធ្វើការសម្រេចចិត្តជំនួសលោកអ្នក។ សេចក្តីសម្រេចចិត្តទាំងនោះនឹងទទួលបានការគាំទ្រពីមន្ទីរពេទ្យនេះ និងបុគ្គលិកជំនាញខាងថែទាំខុភាពនៅក្នុងមន្ទីរពេទ្យ ក្នុងដែនកំណត់នៃច្បាប់ និងបេសកកម្ម គុណតម្លៃ និងទស្សវិជ្ជារបស់មន្ទីរពេទ្យនេះ។ ប្រសិនបើអាចធ្វើបាន លោកអ្នកទទួលខុសត្រូវលើការផ្តល់សេចក្តីបង្គាប់ចំនួនមួយច្បាប់ដល់មន្ទីរពេទ្យឬអ្នកផ្តល់សេវាថែទាំ។
លោកអ្នកមិនត្រូវបានតម្រូវឲ្យមានឬបំពេញ“សេចក្តីបង្គាប់ជាមុន” ដើម្បីទទួលបានសេវាថែទាំ និងសេវាព្យាបាលនៅមន្ទីរពេទ្យនេះទេ។
នៅពេលមន្ទីរពេទ្យនេះមិនអាចឆ្លើយតបតាមសំណើ ឬតម្រូវការសេវាថែទាំនេះបាន ដោយសារតែមានចំណុចមិនសមស្របតាមបេសកកម្ម ឬទស្សនវិជ្ជារបស់យើងខ្ញុំ ឬដោយសារតែយើងខ្ញុំមិនមានសមត្ថភាពក្នុងឆ្លើយតបទៅនឹងតម្រូវការ ឬសំណើរបស់លោកអ្នក លោកអ្នកប្រហែលជាអាចត្រូវបានផ្ទេរទៅមន្ទីរពេទ្យផ្សេង នៅពេលមានការអនុញ្ញាតផ្នែកវេជ្ជសាស្ត្រ។ ការផ្ទែរបែបនេះគួរត្រូវបានធ្វើឡើង តែក្រោយពេលដែលលោកអ្នក ឬតំណាងចាត់តាំងស្របច្បាប់របស់លោកអ្នកទទួលបានព័ត៌មានពេញលេញ និងសេចក្តីពន្យល់ច្បាស់លាស់អំពីតម្រូវការនេះ និងជម្រើសផ្សេងៗ ដូចជា ការផ្ទេរចេញបែបនេះជាដើម។ ការផ្ទេរត្រូវមានការព្រមទទួលការផ្ទេរពីស្ថាប័នផ្សេងមួយទៀតនោះ។
លោកអ្នកមានសិទ្ធិសម្រេចចិត្តថា តើលោកអ្នកចង់ឲ្យមានអ្នកសួរសុខទុក្ខឬមិនចង់ អំឡុងពេលសម្រាកពេទ្យរបស់លោកអ្នកនៅទីនេះ។ លោកអ្នកអាចចាត់តាំងពួកគាត់ណា ដែលអាចសួរសុខទុក្ខលោកអ្នកបានអំឡុងការសម្រាកពេទ្យរបស់លោកអ្នក។ ពួកគាត់មិនចាំបាច់ត្រូវមានទំនាក់ទំនងផ្លូវច្បាប់ជាមួយលោកអ្នកទេ។ ពួកគាត់អាចជាប្តីឬប្រពន្ធ ដៃគូក្នុងគ្រួសារ រួមទាំងដៃគូភេទដូចគ្នា សមាជិកគ្រួសារផ្សេងទៀត ឬក៏មិត្តភក្ត្រ។ មន្ទីរពេទ្យនេះនឹងមិនដាក់បម្រាម កម្រិតកំណត់ ឬការបដិសេធអ្នកសួរសុខទុក្ខដែលមានការអនុញ្ញាត ដោយផ្អែកលើពូជ
សាស្ត្រ ពណ៌សម្បុស សាសនា ភេទ អត្តសញ្ញាណឬទឹកមុខយេនឌ័រ ការបៀតបៀនផ្លូវភេទ ឬពិការភាពឡើយ។ មន្ទីរពេទ្យនេះប្រហែលអាចដាក់កម្រិតឬដាក់បម្រាមចំពោះអ្នកសួរសុខទុក្ខ ដើម្បីកែលម្អការផ្តល់សេវាថែទាំកាន់តែប្រសើរដល់លោកអ្នក ឬអ្នកជំងឺដទៃទៀត។ លោកអ្នកមានសិទ្ធិទទួលព័ត៌មានអំពីកម្រិតឬបម្រាមមន្ទីរពេទ្យបែបនោះ។
លោកអ្នកមានសិទ្ធិចាត់តាំងសមាជិកគ្រួសារ មិត្តភក្ត្រ ឬបុគ្គលផ្សេងទៀតជាអ្នកផ្តល់ជំនួយអំឡុងពេលនៃការសម្រាកពេទ្យរបស់លោកអ្នក ឬអំឡុងពេលនៃការជួបពិគ្រោះជាមួយគ្រូពេទ្យ ឬការព្យាបាលចលនាសាច់ដុំ ផ្សេងៗទៀត។
លោកអ្នកមានសិទ្ធិផ្តល់ឬដកការយល់ព្រមឲ្យមានការថតឬប្រើប្រាស់សំឡេង វីដេអូ ឬរូបភាពផ្សេងៗទៀតរបស់លោកអ្នក សម្រាប់គោលបំណងផ្សេងក្រៅពីការថែទាំ ការព្យាបាល ឬការកំណត់អត្តសញ្ញាណអ្នកជំងឺផ្ទាល់របស់លោកអ្នក។
លោកអ្នកមានសិទ្ធិតវ៉ាចំពោះសេវាថែទាំសម្រាប់លោកអ្នក សុំឲ្យមានការពិនិត្យបណ្តឹងតវ៉ាទាំងនោះ និងដោះស្រាយនៅពេលវេលាអាចធ្វើបានណាមួយ ដោយមិនមានការចោទប្រកាន់បកវិញ។
សម្រាប់ព័ត៌មានបន្ថែម
ប្រសិនបើលោកអ្នកមានសំណួរ ឬបញ្ហាពាក់ព័ន្ធនឹងការថែទាំសុខភាពរបស់លោកអ្នក សូមនិយាយជាមួយគ្រូពេទ្យ គិលានុបដ្ឋាយិការរបស់លោកអ្នក ឬតំណាងមន្ទីរពេទ្យឬផ្នែកចលនា មុនពេលលោកអ្នកចាកចេញពីទីតាំងព្យាបាល។ លោកអ្នកក៏អាចផ្ញើសំណួរ ក្តីកង្វល់អំពីសេវាថែទាំសុខភាពរបស់លោកអ្នក ឬសំណួរអំពីច្បាប់ស្តីពីសិទ្ធិនិងទំនួលខុសត្រូវរបស់អ្នកជំងឺ ដោយផ្ទាល់ទៅដល់ការិយាល័យទំនាក់ទំនងអ្នកជំងឺ និងភ្ញៀវបាន៖
Chester County Hospital
701 East Marshall Street
West Chester, PA 19380
Good Shepherd Penn Partners
1800 Lombard Street
Philadelphia, PA 19146
Hospital of the University of Pennsylvania
1 Silverstein, 3400 Spruce Street
Philadelphia, PA 19104
Penn Medicine Rehabilitation*
Inpatient Rehabilitation Unit
Penn Medicine Rittenhouse - 3rd & 4th Floors
1800 Lombard Street
Philadelphia, PA 19146
*ស្ថាប័នមួយនៃមន្ទីរពេទ្យឬ University of Pennsylvania
Lancaster General Hospital
555 North Duke Street, P.O. Box 3555
Lancaster, Pennsylvania 17604-3555
Penn Presbyterian Medical Center
185 Wright Saunders, 39th & Market Streets
Philadelphia, PA 19104
Pennsylvania Hospital
1 Preston, 800 Spruce Street
Philadelphia, PA 19107
លោកអ្នកអាចផ្ញើសំណួរឬក្តីកង្វល់ទាក់ទងនឹងច្បាប់ស្តីពីភាពបត់បែន និងគណនេយ្យភាពនៃសេវាធានារ៉ាប់រងសុខភាព (HIPAA)/បញ្ហាពាក់ព័ន្ធនឹងឯកជនភាព ទៅកាន់ការិយាល័យឯកជនភាព UPHS ដោយផ្ទាល់៖
សារអេឡិចត្រូនិក៖ privacy@uphs.upenn.edu លេខទូរស័ព្ទ៖ (215) 573-4492
You may direct questions or concerns regarding the Health Insurance Portability and Accountability Act (HIPAA) / privacy-related matters to the UPHS Privacy
Office:
Electronic Mail: privacy@uphs.upenn.edu Telephone: (215) 573-4492.
សម្រាប់ការិយាល័យ Good Shepherd Penn Partners Privacy៖ Electronic Mail: privacy@gsrh.org Telephone: (484)866-7949.
ប្រសិនបើអ្នកមានសំណួរឬកង្វល់អំពីការបំពានលើគោលនយោបាយ ឬតម្រូវការពេញច្បាប់ អ្នកអាចទំនាក់ទំនងទៅលេខ (215) P-COMPLY ការរាយការណ៍ដោយសម្ងាត់និងបណ្តាញជំនួន។ ការរាយការណ៍សម្ងាត់និងបណ្តាញទាក់ទំងជំនួយ។ ការរាយការណ៍សម្ងាត់ និងជំនួយ (215) P-COMPLY អាចរកបានសម្រាប់អ្នកដោយការហៅទៅលេខ (215) P-COMPLY ឬចូល https://www.upenn.edu/215pcomply.
ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារណាម្នាក់គិតថា បណ្តឹងតវ៉ាឬបណ្តឹងសារទុក្ខនៅតែមិនទាន់ត្រូវបានដោះស្រាយ តាមរយៈដំណើរការនៃការដោះស្រាយរបស់មន្ទីរពេទ្យ លោកអ្នកមានសិទ្ធិទាក់ទងអង្គភាពណាមួយក្នុងចំណោមអង្គភាពខាងក្រោម អំពីក្តីកង្វល់របស់លោកអ្នក ដោយមិនចាំបាច់ព្រួយបារម្ភនូវការធ្វើទុក្ខបុកម្នេញ។
The Centers for Medicare and Medicaid Services (CMS)
Quality and Appeals (866) 815-5440
You may complete a Medicare Quality Complaint Form found at: https://www.cms.gov/medical-bill-rights/help/submit-a-complaint
ប្រសិនបើមានក្តីកង្វល់ទាក់ទងនឹងគុណភាព និង/ឬសុវត្ថិភាពនៃបញ្ហាថែទាំ (បូករួមទាំងការចាកចេញពីមន្ទីរពេទ្យមុនកាលកំណត់) ឬសុវត្ថិភាពនៃបញ្ហាបរិស្ថាន សូមទាក់ទង៖
គណៈកម្មការចម្រុះ
នាយកដ្ឋានប្រតិបត្តិការទទួលស្គាល់ជាផ្លូវការ ការិយាល័យត្រួតពិនិត្យគុណភាព
(The Joint Commission,
Division on Accreditation Operations, Office of Quality Monitoring)
One Renaissance Boulevard
Oakbrook Terrace, IL 60181
E-mail: complaint@jointcommission.org.
The Office of Quality and Patient Safety (OQPS) The Joint Commission,
One Renaissance Boulevard, Oakbrook Terrace, Illinois 60181
The Joint Commission Patient Information Line អំពីរបៀបរាយការណ៍បណ្តឹងតវ៉ា, 1-800-994-6610
សម្រាប់បណ្តឹងតវ៉ា/សារទក្ខទាក់ទងនឹងកង្វល់ខាងសិទ្ធិស៊ីវិល៖
The United States Department of Justice
950 Pennsylvania Avenue, NW
Civil Rights Division, Disability Rights Section – 1425 NYAV Washington, D.C., 20530
Civil Rights Division, Disability Rights Section – 1425 NYAV Washington,
D.C., 20530
ទម្រង់បណ្តឹងតវ៉ាតាមអ៊ិនធឺណែតមានជូននៅ៖ https://www.ada.gov/complaint/
លេខទូរស័ព្ទព័ត៌មាន៖ 1-800-514-0301
Facsimile: 202-307-1197
The U.S. Department of Health and Human Services,
Office for Civil Rights,
តាមរយៈការិយាល័យ Office for Civil Rights Complaint Portal, មានជូននៅ៖
https://ocrportal.hhs.gov/ocr/portal/lobby.jsf
ឬតាមសំបុត្រ ឬទូរស័ព្ទទៅ៖
Centralized Case Management Operations
U.S. Department of Health and Human Services
200 Independence Avenue, SW
Room 509F HHH Building Washington, D.C. 20201
លេខទូរស័ព្ទ៖ 1-800-368-1019, 1-800-537-7697 (TDD)
ទម្រង់បណ្តឹងតវ៉ាមានជូននៅ https://www.hhs.gov/ocr/office/file/index.html
អ៊ីមែលបណ្តឹងតវ៉ា៖ OCRComplaint@hhs.gov
សេចក្តីថ្លែងការណ៍ទំនួលខុសត្រូវរបស់អ្នកជម្ងឺ
ដើម្បីជួយអ្នកជំងឺឱ្យទទួលបានការថែទាំប្រកបដោយសុវត្ថិភាព និងគុណភាព យើងស្នើសុំឱ្យអ្នកជំងឺ និងអ្នកតំណាងដែលមានការអនុញ្ញាតស្របច្បាប់ដែលបានចាត់តាំងរបស់ពួកគេធ្វើសកម្មភាពស្របតាម University of Pennsylvania Health System (UPHS) (UPHS) និងគោលការណ៍ និងច្បាប់របស់មណ្ឌល។
សូមបន្តអនុវត្តទំនួលខុសត្រូវសម្រាប់កត្តាខាងក្រោម៖
- ការផ្តល់ព័ត៌មានត្រឹមត្រូវ និងពេញលេញអំពីបណ្តឹងតវ៉ាបច្ចុប្បន្ន លក្ខខណ្ឌដែលអ្នកផ្តល់សេវារបស់អ្នកគួរតែដឹងនៅពេលថែទាំអ្នក (ឧ. អាឡែស៊ី) ជំងឺពីមុន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថ្នាំ ការណែនាំជាមុន និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងប្រវត្តិសុខភាព ឬការថែទាំរបស់អ្នក ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ការព្យាបាល។
- អនុវត្តតាមការណែនាំ និងបញ្ជាវេជ្ជសាស្រ្ដឱ្យអស់ពីលទ្ធភាពរបស់អ្នក ហើយសហការជាមួយបុគ្គលិកមណ្ឌល និងសួរសំណួរ ប្រសិនបើការណែនាំ និង/ឬនីតិវិធីមិនត្រូវបានយល់ច្បាស់។
- ការរាយការណ៍ថាតើអ្នកយល់អំពីសកម្មភាពដែលបានគ្រោងទុក និងការរំពឹងទុកសម្រាប់ការថែទាំខ្លួនឯងដែរឬទេ។
- តាមលទ្ធភាពដែលអាចធ្វើបាន សមាជិកនៃគ្រួសាររបស់អ្នក ឬអ្នកថែទាំដែលត្រូវបានចាត់តាំង/ អ្នកតំណាងដែលមាន
ការអនុញ្ញាតស្របច្បាប់ គួរតែមានសម្រាប់បុគ្គលិក UPHS ដើម្បីពិនិត្យមើលការព្យាបាលរបស់អ្នក ក្នុងករណីដែលអ្នកមិនអាចទាក់ទងបានត្រឹមត្រូវជាមួយអ្នកថែទាំសុខភាពរបស់អ្នក។ - រៀបចំឱ្យអ្នកទទួលខុសត្រូវដឹកអ្នកទៅផ្ទះ ដើម្បីធានាសុវត្ថិភាពរបស់អ្នកសម្រាប់នីតិវិធីនៅថ្ងៃតែមួយ។
- ទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក ប្រសិនបើអ្នកបដិសេធការថែទាំ ឬមិនអនុវត្តតាមការណែនាំអំពីការថែទាំ។
- មានការគិតគូរពីអ្នកជំងឺផ្សេងទៀត និងបុគ្គលិកថែទាំសុខភាព ដើម្បីជួយគ្រប់គ្រងសំលេងរំខាន ភ្ញៀវ និងហ្វូងមនុស្សនៅក្នុង
កន្លែង។ - ដោយគោរពទៅទ្រព្យឬបុគ្គលដទៃទៀត និងទ្រព្យរបស់ University of Pennsylvania Health System (UPHS)។ ការគំរាមកំហែង អំពើហឹង្សា ការរំខានដល់ការថែទាំអ្នកជំងឺ ឬការយាយីអ្នកជំងឺផ្សេងទៀត អ្នកទស្សនា ឬបុគ្គលិកនឹងមិនត្រូវបានអត់ឱនឡើយ។
- ការបដិសេធពីសកម្មភាពខុសច្បាប់ណាមួយលើទ្រព្យសម្បត្តិរបស់ UPHS ។ ប្រសិនបើសកម្មភាពបែបនេះកើតឡើង UPHS អាចរាយការណ៍វាទៅការអនុវត្តច្បាប់។
- មិនលេបថ្នាំ ឬថ្នាំដែលមិនត្រូវបានចេញវេជ្ជបញ្ជាដោយអ្នកផ្តល់សេវារបស់អ្នក និងគ្រប់គ្រងដោយបុគ្គលិកសមស្រប។សកម្មភាពទាំងនេះធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃភាពស្មុគស្មាញ ឬបង្កគ្រោះថ្នាក់ដល់ដំណើរការព្យាបាលរបស់អ្នក។
- ការមិនប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល ឬសារធាតុពុល ក្នុងអំឡុងពេលដែលអ្នកទៅមណ្ឌល។
- មិននាំអាវុធ និង/ឬអាវុធចូលក្នុងកន្លែង។
- មិនថតរូប និង/ឬថតនរណាម្នាក់ដោយគ្មានការអនុញ្ញាត។
- មិនបញ្ចេញមតិប្រមាថ មិនគោរព ឬរើសអើងអំពីពូជសាសន៍ ការបញ្ចេញសំឡេង សាសនា យេនឌ័រ អត្តសញ្ញាណយេនឌ័រ ទំនោរផ្លូវភេទ ឬលក្ខណៈផ្ទាល់ខ្លួនផ្សេងទៀតរបស់អ្នកដទៃ។
- មិននាំយកវត្ថុមានតម្លៃណាមួយមកជាមួយឡើយ។ ប្រសិនបើអ្នកត្រូវតែនាំយករបស់មានតម្លៃមក សូមផ្តល់របស់មានតម្លៃណាមួយដែលអ្នកប្រហែលជាបាននាំយកទៅគ្រួសារ/អ្នកមើលថែ/អ្នកអមដំណើរដើម្បីសុវត្ថិភាពរបស់ពួកគេ។
- ការសង្កេតគោលនយោបាយមិនជក់បារីរបស់គ្រឹះស្ថាន។
- ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់អ្នកជំងឺ អ្នកទស្សនា និងបុគ្គលិករបស់ Penn Medicine ។
- សន្មត់ថាការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុនៃការបង់ប្រាក់សម្រាប់សេវាកម្មទាំងអស់ដែលធ្វើឡើងតាមរយៈអ្នកបង់ប្រាក់ភាគីទីបី(ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក) ឬទទួលខុសត្រូវផ្ទាល់ចំពោះការទូទាត់សម្រាប់សេវាកម្មណាមួយដែលមិនត្រូវបានគ្របដណ្តប់ ដោយគោលនយោបាយធានារ៉ាប់រងរបស់អ្នក។ ក្រុម Penn Medicine ទាំងមូលរបស់យើង សូមអរគុណអ្នកសម្រាប់ការជ្រើសរើសទទួលការថែទាំរបស់អ្នកនៅទីនេះ។ វាជាសេចក្តីរីករាយរបស់យើងក្នុងការបម្រើ និងថែទាំអ្នក។
1 Penn Medicine consists of the Perelman School of Medicine at the University of Pennsylvania and the University of Pennsylvania Health System and its subsidiaries and affiliates, including but not limited to the Hospital of the University of Pennsylvania, Pennsylvania Hospital, Penn Presbyterian Medical Center, Chester County Hospital, Lancaster General Health, Lancaster General Hospital, Lancaster General Medical Group, The Heart Group of Lancaster General Health, Lancaster General Health – Columbia Center, Penn Medicine Home Health Lancaster General Health, Penn Medicine Princeton Health, Penn Medicine Princeton Health Behavioral Health, Penn Medicine Princeton Medicine Physicians, Penn Medicine Home Health Princeton Health, Penn Medicine Hospice Princeton Health, all separately licensed Ambulatory Surgical Facilities or Ambulatory Care Facilities including: Penn Medicine Radnor Surgery Facility, a facility of the Hospital of the University of Pennsylvania, Hospital of the University of Pennsylvania Reproductive Surgical Facility, The Surgery Center of Pennsylvania Hospital, Endoscopy Center of Pennsylvania Hospital, The Surgery Center at Penn Medicine University City, a facility of Penn Presbyterian Medical Center, Penn Digestive and Liver Health Center University City, a facility of Penn Presbyterian Medical Center, Penn Presbyterian Infusion Services, a facility of Penn Presbyterian Medical Center, Penn Radiology Cherry Hill, The NeuroSpine Center, Physician’s Surgery Center Lancaster General, LLC, The Lancaster General Hospital Ambulatory Surgical Facility, Princeton Endoscopy Center LLC, and the Clinical Practices of the University of Pennsylvania, Clinical Care Associates, Penn Medicine Medical Group, Good Shepherd Penn Partners, Clinical Health Care Associates of New Jersey, Presbyterian Center for Continuing Care, and Penn Medicine at Home, Penn Institute for Rehabilitation Medicine.
<linkclump-plus></linkclump-plus>